Loading...

សេវាកម្មរបស់យើង

RVI គឺ​ជា​សេវា​ធានា​រ៉ាប់​រង​គ្រោះថ្នាក់​ចរាចរណ៍​គ្របដណ្ដប់​លើ​ជន​រង​គ្រោះ នៅ​ទូទាំង​កម្ពុជា​។ អ្នក​បើក​បរ​យាន​យ​ន្ត​គ្រប់​ប្រភេទ និង​អ្នក​ដំណើរ​ទាំង​អស់ នឹង​ទទួល​បាន​ការ​ព្យាបាល​ភ្លាមៗ និង​សេវា​ហិរញ្ញវត្ថុ ក្នុង​ករណី​មាន​គ្រោះថ្នាក់​ចរាចរណ៍។ ការ​សម្រេច​បង្កើត RVI គឺ​ដោយ​សារ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា នៅ​មាន​កម្រិត​ខ្ពស់ ដែល​ជា​មូលហេតុ​សំខាន់​ធ្វើ​ឲ្យ​មាន​អត្រា​មនុស្ស​ស្លាប់ និង​ពិការ​ភាព​ច្រើន ព្រម​ទាំង​ក្លាយ​ជា​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ក្រុម​គ្រួសារ។

លក្ខណៈ​ពិសេស​នៃ​សេវា​ធានា​រ៉ាប់​រង​នេះ គឺ​ជន​រង​គ្រោះ​ទាំង​សង​ខាង រួម​ទាំង​អ្នក​ថ្មើរ​ជើង ឬ​ភាគី​ពាក់​ព័ន្ធ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំងអស់ នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ​។ ជន​រង​គ្រោះ​ទាំង​អស់ មិន​បាច់​ចំណាយ​ពេល​ឈ្លោះ​ប្រកែក​គ្នា រក​ខុស​រក​ត្រូវ​ឡើយ ពោល​គឺ​ក្រុមហ៊ុន​ធានា​រ៉ាប់​រង នឹង​ចេញ​ថ្លៃ​សំណង​លើ​ការ​ព្យាបាល និង​ហិរញ្ញវត្ថុ​។ ការ​ស្វែង​រក​ខុសត្រូវ ទុក​ឲ្យ​ប៉ូលីស​ស៊ើប​អង្កេត​ពេល​ក្រោយ។

ទស្សនវិស័យ​របស់​យេ​ី​ង
images

ការព្យាបាលទាន់ពេល

ទទួលបានការព្យាបាលបថមទាន់ពេលវេលាជាមួយនឹងសំណងសមស្រប

images

ការយកចិត្តទុកដាក់របស់មន្ទីពេទ្យ

ការព្យាបាលត្រឹមត្រូវដោយមិនចាំបាច់បារម្ថលើការចំណាយ នឹងប្រថុយប្រថានបាត់បង់ជីវិត

images

គុណភាពជីវិតរស់នៅប្រសើរ

ហានិភ័យបាត់បង់ជីវិតតិចជាងមុនដោយសារទទួលបានការព្យាបាលភ្លាមៗ

images

កាត់បន្ថយការចំណាយក្នុងគ្រួសារ

ទទួលបានការការពារទាំងអ្នកបើកបរ ទាំងអ្នកដំណើរ នឹងជនរងគ្រោះដទៃទៀតនៅលើដងផ្លូវ

ស្នើសុំសំណើរ